ក្រុមហ៊ុន Microsoft នឹងដំណើរការបណ្តាញសង្គមរបស់ខ្លួនក្នុងពេលឆាប់ៗនេះ?

  • PDF
( 0 Votes )

បន្ទាប់ពីឃើញនូវភាពជោគជ័យរបស់បណ្តាញគេហទំព័រសង្គម Facebook ក្រុមហ៊ុនយក្ស​ Google បានបង្កើតនូវបណ្តាញសង្គមមួយផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា Google+។ ក្រោយពីបាន បង្កើតនូវ Google+ សង្កេតឃើញថាអត្រានៃអ្នកប្រើប្រាស់នូវ Google+​គឺមានចំនួនកើនឡើយ ដោយ​ហេតុថា Google+ គឺមានសេវាកម្ម និងមុខងារផ្សេងៗមិនចាញ់ Facebook ផងដែរ។

alt

យោងតាមប្រភពព័ត៌មានពី The Verge បានឲ្យដឹងថា Microsoft គ្រោងនឹងបង្កើតនូវបណ្តាញសង្គម​ផ្ទាល់ខ្លួនមួយផងដែរ ដែលមានឈ្មោះថា NOCL​ដើម្បីធ្វើការប្រកួតប្រជែងជាមួយ Google+​ និង Facebook។ បើតាមការឲ្យដឹងពីប្រភពដដែល បណ្តាញសង្គមថ្មីមួយនេះគឺត្រូវបានបង្កើតឡើងដោយ​យកលក្ខណៈពិសេសពី Google+​​ និង Facebook រួមបញ្ចូលគ្នាដើម្បីឲ្យមានភាពកាន់តែប្រសើរ ទាំង​ការរចនារូបរាង មុខងារ ហើយគេក៏ដឹងច្បាស់ថា NOCL គឺមាន Video Party ដែលនៅលើ Facebook យើងហៅថា Video Call ចំណែកនៅលើ Google+ យើងហៅថា Hangout។

NOCL នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការ ប្រើសាកល្បងនាពេលឆាប់ៗខាងមុននេះ ហើយ​និងត្រូវបញ្ចប់ការសាកល្បងនៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន​បានធ្វើការប្រកួតប្រជែងគ្នា តាំងពីប្រព័ន្ធដំណើរការ ទូរស័ព្ទដៃ កុំព្យូទ័រ ឧបរកណ៍ហ្គេម រហូតមក​ដល់ពេលនេះចាប់ផ្តើមប្រកួតប្រជែងគ្នាទៅលើបណ្តាញសង្គមថែមទៀត។

លោកអ្នកត្រៀមខ្លួនសាកល្បងប្រើប្រាស់បណ្តាញសង្គមថ្មីនេះហើយឬនៅ?

You are here Home
Share/Save/Bookmark